ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០២៣

នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ ត្រូនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីនិវត្តជនចំនួន១៤រូប និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត សាខាពន្ធដារខេត្ត និងសាខាគយនិងរដ្ឋាករ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម យ៉េត វីណែល បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ជូនចំពោះនិវត្តជន និងមន្រ្តីរាជការទាំងអស់។ ទន្ទឹមនឹងនេះ សមាគមសង្គហៈមិត្ត បាននាំយកនូវអំណោយនិងថវិកាជូនដល់និវត្តជនផងដែរ។

ព័ត៌មានទាក់ទង